កីឡា

Bryan Mbeumo ទាមទារប្រាក់កម្រៃ ដល់ទៅ ២៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ពី Man UTD

Goal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបង្ហាញបំណងចង់ចរចា ជាមួយនឹងក្លឹប Brentford ជុំវិញកីឡាករឆ្នើម Bryan Mbeumo ប៉ុន្តែហាក់ដូចជា កំពុងជួបបញ្ហាជាពិសេស គឺប្រាក់កម្រៃរបស់កីឡាករ ។

តាមប្រភពដដែល បានឲ្យដឹងថា កីឡាករ Mbeumo បានបញ្ជាក់ហើយថាប្រសិនបើការផ្ទេរទៅចូលរួម Man UTD បានសម្រេចគាត់នឹង ធ្វើការទាមទារប្រាក់ កម្រៃយ៉ាងហោចណាស់ ២៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈដែលបច្ចុប្បន្នគាត់ទួទលបានត្រឹមតែ ៥ម៉ឺនផោនប៉ុណ្ណោះលេងជាមួយនឹង Brentford។

កីឡាករខ្សែប្រយុទ្ធ Mbeumo បានអភិវឌ្ឍខ្លួន ជាកីឡាករ ដ៏មុតស្រួចម្នាក់ ក្នុងចំណោមកីឡាករខ្សែប្រយុទ្ធជាច្រើន នៅលីគកំពូលអាមេរិក ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាលពីរដូវកាលមុនគាត់អាច រកបានដល់ទៅ២០គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ដងឲ្យក្លឹប និងជួយមិត្តរួមក្លឹបរកបាន ៧ដងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top