យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Jadon Sancho បានធ្វើការចេញមកបញ្ចេញមតិ យោបល់និងលប់ចោលភាពស្ងប់ស្ងាត់ ក្រោយពេលដែលកុងត្រាខ្ចីជើង ត្រូវបានបញ្ចប់ជាមួយនឹង Chelsea ហើយត្រូវផ្ទេរមក Man UTD ។
ខ្ចីជើងមួយរដូវកាលកន្លងមក ពីក្លឹបបិសាចក្រហម Man UTD កីឡាកររូពនេះ បានបំពេញភារៈកិច្ចយ៉ាងល្អជាមួយនឹង Chelsea ប៉ុន្តែនៅតែមិនអាចសម្រេចបានកុងត្រា ទិញដាច់ណាមួយឡើយក្នុងតម្លៃខ្លួន ២៥លានផោន។
គួរឲ្យដឹងដែរថាកុងត្រាមិនអាច ធ្វើទៅរួចមានន័យថាកីឡាករ Sancho នឹងត្រូវវិលត្រឡប់ Old Trafford ខណៈដែលពេលវេលាកំណត់ នៃកុងត្រាខ្ចីជើងនឹងត្រូវផុតកំណត់ នៅត្រឹមថ្ងៃទី៣០ខែមិថុនាទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
