តារាឆ្នើមរបស់ក្លឹប Al Nassr និងជាកីឡាករខ្សែប្រយុទ្ធរបស់ក្រុមប៉ទុយហ្គាល់ផង CR7 យប់មិញនេះបានធ្វើរឿងដ៏អស្ចារ្យមួយទៀតដោយអាចជួយឲ្យក្រុមជម្រើសជាតិយកឈ្នះអាល្លឺម៉ង់ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Nations League។
លទ្ធផល២ទល់នឹង១ជាការវាយបកមកវិញដោយក្រុមជម្រើសជាតិប៉ទុយហ្គាល់ទាំងប្រផិតប្រផោយដោយក្នុងនោះគ្រាប់បាល់ជ័យជំនះនាទីទី៦៨គឺជាគ្រាប់បាល់ធ្វើបានដោយកីឡាករ CR7។
ទោះក្នុងវ័យ៤០ឆ្នាំទៅហើយក្តីកីឡាករ CR7នៅតែធ្វើបានរឿងអស្ចារ្យជាច្រើនដែលកីឡាករវ័យក្មេងមិនអាចធ្វើបានជាក់ស្តែងយប់មិញនេះក៏ជាជ័យជំនះដំបួងក្នុងរយៈពេល២៥ឆ្នាំសម្រាប់ប៉ទុយហ្គាល់ផងដែរក្នុងជ័យជំនះលើក្រុមអាល្លឺម៉ង់។
យប់មិញនេះអាល្លឺម៉ង់គ្របដណ្តប់បានច្រើនជាងប៉ុន្តែឳកាសដែលបានបង្កើតមានចំនួនតិចដោយអាចស៊ុតបានត្រឹមតែ៩ដងនិងចំគោលដៅតែ៥ដងប៉ុណ្ណោះខណៈដែលប៉ទុយហ្គាល់ប៉ុនប៉ងស៊ុតបាន១៧ដងនិងចំគោលដៅ៦ដង៕
ប្រែសម្រួល៖ស៊ុនលី
