កីឡា

ការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុម ស.ស.យ.ក អលស្តារ និងក្រុមផ្ការីកគ្រប់រដូវប្រមូលថវិកា ១៩៥ លានរៀល

ភ្នំពេញ៖ការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ និងក្រុមផ្ការីកគ្រប់រដូវ ព្រមជាមួយពិធិបើកជាផ្លូវការនូវព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEA GUE លើកទី៨ ឆ្នាំ២០២៥ នាថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៥នៅពហុកីឡាដ្ឋានជាតិអូរឡាំពិកដែលរៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ព្រមទាំងដៃគូឧបត្ថម្ភនានាប្រមូលថវិកាសប្បុរសធម៌បានរហូតដល់ ១៩៥ លានរៀល។


យោងតាមផេកជាផ្លូវការ UYFC Soccer League បានឲ្យដឹងថា យើងខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែងចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិចាគថវិកានៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ SOCCER LEAGUE លើកទី ៨ ឆ្នាំ២០២៥ ហើយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងត្រូវប្រើប្រាស់ដើម្បីប្រយោជន៍ដល់សង្គម។


យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់អ្នកគាំទ្រ កីឡាករ ដៃគូឧបត្ថម្ភ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញតាមរយៈការចូលរួមគាំទ្រ និងបរិច្ចាគនៅក្នុងកម្មវិធីការប្រកួតបាល់ទាត់សប្បុរសធម៌ឆ្នាំនេះ។ ការលះបង់ដ៏ប្រពៃរបស់លោកអ្នក បានបំផុសគំនិតពួកយើងឲ្យកាន់តែជឿជាក់ថាស្មារតីកីឡាបាល់ទាត់អាចរួមគ្នាបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម។ សូមបន្តគាំទ្រ និងរួមចំណែកទាំងអស់គ្នាដើម្បីអនាគតដ៏ភ្លឺស្វាង៕

ដោយ៖លី ភីលីព

Most Popular

To Top