ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអញ្ជើញ ជាអធិបតីបិទវគ្គ សិក្ខាសាលាស្តីពី “ការរៀបចំទ្រឹស្ដីផែនការ ហាត់ហ្វឹកហ្វឺន និងពង្រឹង សមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ” ដល់គ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡា ជម្រើសជាតិ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងប្រធាកគណៈគ្រប់គ្រងវគ្គបានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលា”ស្តីពីការរៀបចំទ្រឹស្តីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថិភាព គ្រូបង្វឹក គ្រូ ជំនួយក្រុមកីឡាជម្រើសជាតិ និងក្រុមកីឡាថ្នាល“ ធ្វើឡើងចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៥ ចំនួន៤០ប្រភេទកីឡា និង១ក្រុមកីឡា ជនមានពិការភាពជាគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាជម្រើសជាតិ និងក្រុមកីឡាថ្នាលឆ្នាំ២០២៥ សិក្ខាកាមចូលរួមចំនួន៩៧ ភាគរយ នៃសិក្ខាកាមចំនួន១៤០នាក់ ។

សិក្ខាសាលានិង មានគ្រូឧទ្ទេសចំនួន០៧នាក់ លើមុខវិជ្ជាចិត្តសាស្ត្រកីឡា ការព្យាបាល ដោយចលនា និងស្តារនិតិកាយ សម្បទា,អាហាររូបត្ថម និងសុវត្ថិភាពចំណីអាហារ ផ្នែកសង្គ្រោះបត្ថម្ភក្នុងពេលហ្វឹកហាត់ និងពេលប្រកួត ការរៀបចំផែនការ និងទ្រឹស្តីការហ្វឹកហាត់របស់គ្រូបង្វឹក ការយល់ដឹងដូប៉ា/ដូពីង របស់គ្រូបង្វឹក វគ្គនីមួយៗសុទ្ធតែមាន សារសំខាន់ណាស់ ចំពោះលោកគ្រូ អ្នកគ្រូជាគ្រូបង្វឹក ។

លោកប្រធាន បានបន្តថា វគ្គនេះរៀបចំឡើង ដើម្បីពង្រឹងបន្ថែមពីលើ ចំណេះដឹងលោក គ្រូ អ្នកគ្រូ និងចែករម្លែកបទ ពិសោធន៍ថ្មីៗ ដល់លោកគ្រូ អ្នកគ្រូ ជាគ្រូបង្វឹក ក្នុងការរៀបចំផែនការង្ហា ដល់កីឡាករ កីឡាការិនីក្រុមកីឡាថ្នាល និងកីឡាជម្រើសជាតិ ទទួលបានគុណផលខ្ពស់ ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និងប្រកួតកីឡាអន្តរជាតិនានា ។ ក្នុងន័យនេះ ខ្ញុំសូមអរគុណ និងកោតសរ សើ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ចូលវគ្គសិក្ខាសាលា ដោយគោរពវិន័យ និងពេល វេលា ម៉ោងសិក្សា ដោយការយកចិត្តទុកដាក់ ខិតខំសិក្សា ខ្ញុំសង្ឈឹមថា លោកគ្រូ អ្នកគ្រូ និងទទួលបានចំណេះដឹង បទ ពិសោធន៍ថ្មី ពីការចូលរួមវគ្គសិក្ខាសាលារយៈពេល០៤ថ្ងៃកន្លងមកនេះ ទៅដឹកនាំបង្ហាត់កីឡាករ កីឡាការិនី ក្រុមកីឡា ជម្រើសជាតិ ក្រុមកីឡាថ្នាល ប្រកបដោយលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ ក្នុងការបង្ហាត់ទទួលបានគុណផល ខ្ពស់ និងចូលរួមប្រកួតដណ្ដើ មយកមេដាយជួនជាតិ ពីការប្រកួតអន្តរជាតិនានា ។

ជួសមុខឱ្យថ្នាក់ដឹកនាំ និងអង្គពិធីទាំមូល ខ្ញុំបាទសូមគោរពថ្លែង អំណរគុណដ៍ជ្រាលជ្រៅ ចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានអនុញ្ញាជាគោល ការណ៍ ក្នុងការរៀបចំសិក្ខា សាលានេះឡើង ដោយទទួលបានជោគជ័យ។ បញ្ជាក់សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន១៤០នាក់ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ក្នុងការដឹកនាំបង្ហាត់ឈាន ទៅការអភិវឌ្ឍសមត្ថភាព បច្ចេកទេស និងបង្កើនគុណផលកីឡា ត្រនិងការប្រកួត លក្ខណៈអន្ដរជាតិនានា ៕


