កីឡា

កិច្ចប្រជុំជាមួយ គណៈកម្មការគ្រប់ផ្នែក ប្រតិភូកីឡារាជធានី ខេត្តនៃព្រឹត្តិការណ៍ ប្រកួតកីឡាសិស្ស មធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយ គណៈកម្មការគ្រប់ផ្នែក ប្រតិភូកីឡារាជធានី ខេត្តនៃព្រឹត្តិការណ៍ប្រកួត កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងជាអនុប្រធាន អចិន្ត្រៃគណៈរៀបចំការ ប្រកួតបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥នេះ មាន២៥រាជធានី ខេត្តចូលរួមប្រកួតលើ ១៤ ប្រភេទកីឡា បាល់ទាត់(បុរស+នារី) បាល់ទះ(បុរស+នារី) បាល់បោះ(បុរស+នារី) អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ តេក្វាន់ដូ ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក ការ៉ាតេ វ៉ូវីណាម និងចំបាប់។

ការប្រកួតខាងលើ មានប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីសរុបចំនួន៣៦២០នាក់ ដែលមាន១១ ទីលានប្រកួតៈ ពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មជញឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីម បឹងកេងកង វិទ្យាល័យព្រះស៊ីសុវត្តិ វិទ្យាល័យច្បារអំពៅ វិទ្យាល័យជា ស៊ីម ជ្រោយចង្វារ វិទ្យាល័យវត្តកោះ ស.ស.យក រាជធានីភ្នពេញ ក្លឹបស្នងការរាជធានីភ្នំពេញ វាលស្បូវ៕

Most Popular

To Top