កីឡា

ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ៤ គ្រឿង លើប្រភេទកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡា សិស្សមធ្យម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ៤ គ្រឿង លើប្រភេទកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡា សិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋាន ជាតិអូឡាំពិក រាជធានីភ្នំពេញ ការប្រកួតនេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការ សហការបច្ចេកទេស ជាមួយសហព័ន្ធខ្មែរហែលទឹក ។

ខេត្តកណ្តាលដណ្តើម បានមេដាយមាស ៤ គ្រឿងឈរចំណាត់ថ្នាក់លេខ ១ លើតារាងប្រកួត ខណៈខេត្តព្រៃវែង ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង ខេត្តដណ្តើបាត់ដំបងមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង និងខេត្តកំពង់ចាមដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង។

ចំណែកភ្នំពេញដណ្តើម បានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តបន្ទាយមានជ័យ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងខេត្តស្ទឹងត្រែងមានជ័យដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង។ ការប្រកួតកីឡាហែលមានរាជធានីខេត្តចំនួន ៧ រួមមាន ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង៕
ដោយ៖លី ភីលីព

Most Popular

To Top