កីឡា

រកឃើញក្រុមជើងខ្លាំង ៨ ក្រុម ក្នុងការប្រកួតកីឡា បាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៥

ស្រុកខ្សាច់កណ្ដាល ៖ ការប្រកួតកីឡាបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៥ លើកទី៦ បានរកឃើញក្រុមជើងខ្លាំង ៨ ក្រុមត្រូវឡើងវគ្គបន្ត បន្ទាប់ពីបញ្ចប់ការប្រកួតតាមពូលនីមួយៗនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រុមជើងខ្លាំង ៨ ក្រុមរួមមាន ក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាម ក្រុមបាល់ទាត់ យុវជនឃុំកំពង់ចំលង ក្រុមបាល់ទាត់ យុវជនឃុំសន្លុង ក្រុមបាល់ទាត់ យុវជនស្វាយរមៀត ក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ ក្រុមបាល់ទាត់ យុវជនជ័យធំ ក្រុមបាល់ទាត់ យុវជនពុកឫស្សី និងក្រុមបាល់ទាត់ យុវជនព្រែកតាមាក់ ។

ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។
បច្ចុប្បន្ននេះ រដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាស សប្បាយរីករាយទៀតផង៕

Most Popular

To Top