The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Real Madrid បានទទួលជោគជ័យ ក្នុងការចចារនាំយកកីឡាករ ឆ្នើមម្នាក់ មកពីលីគកំពូលអាហ្សង់ទីន ។
កីឡាករ Franco Mastantuono ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប River Plate នឹងត្រូវផ្ទេរមកចូលរួមក្លឹប នៅអេស្បាញនេះ ក្នុងតម្លៃខ្លួន៤០លានផោន ដែលបានព្រមព្រៀងគ្នា។
តាមផែនការកុងត្រា ដែលមានជាមួយនឹង Real Madrid អាចមានរហូតទៅដល់៦ឆ្នាំ ប៉ុន្តែយ៉ាងណាក្តី River Plate នឹងស្នើសុំ Real Madrid ដើម្បីរក្សាទុកកីឡាករវ័យ ១៧ឆ្នាំរូបនេះឲ្យចូលរួមជួយក្លឹបក្នុងការប្រកួតពាន Club World Cup រហូតដល់ខែសីហាជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី
