កីឡា

Club World Cup ឆ្នាំនេះ៣២ក្រុម ចូលរួមប្រកួតនៅ ទឹកដីសហរដ្ឋអាមេរិក

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាឆ្នាំនេះ ការប្រកួតពានរង្វាន់ Club World Cup នឹងប្រព្រឹត្តិទៅកាន់តែធំជាងគេមុន ដល់ទៅ៣២ក្រុមដែលធ្វើឡើង នៅក្នុងប្រទេសអាមេរិក។

ក្នុងពេលដែលព្រឹត្តិការណ៍កាន់តែ ខិតចូលមកដល់នោះគេ បានដឹងហើយថាឆ្នាំនេះការប្រកួតមានចំនួន ច្រើនជាងពេលណាទាំងអស់ ដោយក្នុងនោះក្លឹបមកពីទ្វីបទាំង៦ នឹងតំណាងឲ្យលីគរបស់ពួកគេ ដើម្បីប្រជែងយកពានរង្វាន់មួយនេះ។

ក្នុងនោះគេសង្កេតឃើញថា មានក្រុមចំនួន១២មកពីអឺរ៉ុប ហើយប្រមាណជា៦មកពីអាមេរិក ខាងត្បូងនិង៤ទៀត មកពីអាហ្វ្រិកអាស៊ីនិង អាមេរិកខាងជើងនិងកណ្តាលផងខណៈដែល Inter Miami របស់អាមេរិកក៏បាន ចូលរួមដែរក្នុងនាមជាម្ចាស់ផ្ទះ។

គួរឲ្យដឹងដែរថាការប្រកួតបើកឆាកដំបូងដែលក្នុងនោះម្ចាស់ទឹកដី Inter Miami នឹងប្រកួតប៉ះនឹងក្រុមមកពីលីគអារ៉ាប់ Al Ahly នៅព្រឹកថ្ងៃទី១៥ខែមិថុនាខាងមុខនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top