The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមេឃខៀវ Man City នឹងមិនមានផែនការក្នុងការបន្តធ្វើការជាមួយនឹងកីឡាករ Jack Grealish ទៀតទេនៅរដូវកាលនេះ ហើយជឿជាក់ថា កីឡាករក៏បានត្រៀមចិត្ត ក្នុងការចាកចេញទៅហើយដែរ។
មកទល់ពេលនេះ Jack Grealish បានក្លាយទៅជាគោល ដៅរបស់ក្លឹបមួយចំនួន រួចទៅហើយបូករួមទាំង Leverkusen ដែលត្រៀមនឹងបាត់បង់កីឡាករ Florian Wirtz ទៅឲ្យ Liverpool នោះផងដែរដោយគ្រូបង្វឹកថ្មីលោក Erik Ten Hag បានសម្លឹងឃើញកីឡាករអង់គ្លេសរូបនេះ ជាគោលដៅជំនួសដ៏ល្អបំផុត។
យ៉ាងណាក្តីមកទល់ពេលនេះ តម្លៃខ្លួន របស់ Grealish កីឡាករវ័យ២៩ឆ្នាំរូបនេះ អាចមានប្រហែលជា៤០លានផោន នៅឡើយប៉ុន្តែលោក Erik ten Hag បានប្រាប់ទៅកាន់ប្រធានក្លឹប Leverkusen ហើយថាកីឡាកររូបនេះគឺជាគោល ដៅដ៏ល្អបំផុតសម្រាប់ជំនួស តំណែងរបស់ Wirtz ក្នុងពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
