ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានធានាកិច្ចព្រមព្រៀង ផ្សាយពាណិជ្ជកម្មដែលមានតម្លៃ ៦ ដងនៃបំណុលចំនួន ១០.4 លានដុល្លារដែល FAT ត្រូវបានបញ្ជាឲ្យបង់នាពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាមួយសាជីវកម្មធំៗចំនួន ៣ គឺ Gulf Energy AIS និង JAS មានរយៈពេល ៤ ឆ្នាំចាប់ពីរដូវកាល ២០២៥-២០២៦ ហើយមានតម្លៃ ២ ពាន់លានបាត (៦១.២២ លានដុល្លារ) រួមបញ្ចូលទាំងសិទ្ធិចាក់ផ្សាយ ក្នុងស្រុកផ្តាច់មុខសម្រាប់ Thai League 1, 2, និង 3 ក៏ដូចជា Thai FA Cup, League Cup, ការប្រកួត U21 និងលីគនារី ។
កាសែតថៃ The Standard បានរាយការណ៍ថា កិច្ចសន្យានេះក៏រួមបញ្ចូល នូវជម្រើសក្នុងការបន្តរយៈពេល ២ ឆ្នាំបន្ថែមទៀត ប្រសិនបើការអនុវត្តន៍ ស្តង់ដារត្រូវបានបំពេញ។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃថា កិច្ចព្រមព្រៀងនេះកើតឡើង ដោយសារការថយក្រោយផ្នែកច្បាប់ដ៏សំខាន់មួយសម្រាប់ FAT។ កាលពីដើមឆ្នាំនេះ តុលាការកំពូលរបស់ប្រទេសថៃ បានបញ្ជាឲ្យ FAT បង់ប្រាក់សំណងចំនួន ៣៦០ លានបាតដល់ក្រុមហ៊ុន Siam Sport ជាអតីតដៃគូប្រព័ន្ធផ្សព្វផ្សាយ។
ជម្លោះនេះបានកើតចេញពីកិច្ចសន្យាឆ្នាំ ២០១១ ត្រូវបានបញ្ចប់ដោយឯកតោភាគីក្នុងឆ្នាំ ២០១៦ ក្រោមការដឹកនាំរបស់លោក Somyot Poompanmoung ជាប្រធាននៅពេលនោះ បណ្តាលឲ្យមានការតស៊ូផ្លូវច្បាប់ជិតមួយទសវត្សរ៍ដែលបានបញ្ចប់ដោយការពេញចិត្តរបស់ Siam Sport ក្នុងឆ្នាំ ២០២៤។
បន្ទាប់ពីការសម្រេចរបស់តុលាការ លោកស្រី Madam Pang បានទទួលស្គាល់ការ ទទួលខុសត្រូវរបស់ FAT ហើយបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ ។ ការដឹកនាំរបស់លោកស្រី ត្រូវបានកោតសរសើរ យ៉ាងទូលំទូលាយ ដោយប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្តល់កិត្តិយសដល់នាង សម្រាប់ការប្រែក្លាយគ្រោះ មហន្តរាយផ្នែកច្បាប់ និងហិរញ្ញវត្ថុទៅជាឱកាស សម្រាប់ការរស់ឡើងវិញ សម្រាប់វិស័យបាល់ទាត់របស់ប្រទេស ៕
