ឥណ្ឌូណេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី បានទទួលអាហារថ្ងៃត្រង់ និងនាឡិកា Rolex ជាអំណោយដោយលោក Prabowo Subianto ដែលប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមនេះយកឈ្នះ ប្រទេសចិននឌការប្រកួតជម្រុះ World Cup 2026 លទ្ធផល ១-០ ។
នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយ Suara ថា លោកប្រធានាធិបតី Subianto បានស្វាគមន៍ក្រុមនេះ ទៅកាន់លំនៅដ្ឋានឯកជន របស់លោកនៅ Jalan Kertanegara ទីក្រុង Jakarta កាលពីថ្ងៃទី ៦ ខែមិថុនា មួយថ្ងៃបន្ទាប់ពីការឈ្នះជាប្រវត្តិសាស្ត្រ របស់ឥណ្ឌូនេស៊ីទល់ នឹងចិនក្នុងការប្រកួតជម្រុះ World Cup ជុំទី៣។ កិច្ចប្រជុំនេះមានរយៈពេលប្រហែល ៩០ នាទី នៅពេលកីឡាករចាកចេញ ម្នាក់ៗត្រូវបានគេឃើញ កាន់កាបូបមួយមាននាឡិកា Rolex GMT-Master II មានតម្លៃប្រហែល ១៥,៦០០ ដុល្លារអាមេរិក ។
ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ ប្រធាន Subianto បានសរសើរគ្រូបង្វឹកលោក Patrick Kluivert និងការបំពេញការងាររបស់ក្រុម។ លោកបានលើកទឹកចិត្តដល់កីឡាករទាំងអស់ ឲ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តការខិតខំ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រកួតដែលនៅសល់ នៃយុទ្ធនាការជម្រុះ World Cup ។
ប្រធាន Subianto ក៏មានវត្តមាននៅកីឡដ្ឋាន Gelora Bung Karno នៃទីក្រុងហ្សាកាតា កាលពីថ្ងៃទី ៥ ខែមិថុនា ដើម្បីធ្វើជាសាក្សីក្នុង ជ័យជម្នះដ៏សំខាន់របស់ក្រុម ។ លោកត្រូវបានគេមើលឃើញថា កំពុងប្រារព្ធពិធីយ៉ាងសប្បាយរីករាយនៅក្នុងកន្លែងឈរ បន្ទាប់ពី Ole Romeny ប្តូរបាល់ប៉េណាល់ទី ដើម្បីរកគ្រាប់បាល់តែមួយគត់ ក្នុងការប្រកួត ។ បន្ទាប់ពីការហួចចុងក្រោយគាត់បានដើរ ចុះទៅវាលដើម្បីអបអរសាទរ Kluivert និងក្រុម។
ជ័យជម្នះដ៏សំខាន់នេះ ជួយឲ្យឥណ្ឌូនេស៊ីបន្តឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ World Cup 2026 ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ក្នុងការជួយពួកគេឲ្យទទួលបានសិទ្ធិដោយផ្ទាល់។ ក្រុមកំពូលតារាង ២ ក្នុងពូលត្រូវបានរក្សាទុករួចហើយដោយជប៉ុន (២០ពិន្ទុ) និងអូស្ត្រាលី (១៦ពិន្ទុ)។ ឥណ្ឌូនេស៊ី (១២ ពិន្ទុ) និង អារ៉ាប៊ីសាអ៊ូឌីត (១៣ ពិន្ទុ) នៅតែមានឱកាសក្នុងវគ្គជម្រុះជុំទី ៤ ។
ក្រោមទម្រង់នៃការប្រកួត ក្រុមចំណាត់ថ្នាក់លេខ ៣ និងទី ៤ ក្នុងពូលនីមួយៗនឹងបន្តទៅជុំទី ៤ ដែលគ្រោងនឹងធ្វើឡើង នៅប្រទេសអាស៊ីខាងលិច ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែតុលា៕
