The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអេស្បាញ Real Madrid នឹងអាចមានវត្តមាន កីឡាករវ័យក្មេង Franco Mastantuono រហូតដល់ចប់ព្រឹត្តិការណ៍ Club World Cup។
តាមផែនការកីឡាករ រូបនេះគឺបានទទួលកុងត្រា ជាមួយនឹង Real Madrid ទៅហើយប៉ុន្តែលក្ខខណ្ឌ ដើម្បីផ្ទេរមកក្នុង ពេលនេះ គឺមិនអាចទៅរួចនោះទេ ។ នេះមានន័យថាកីឡាករនឹងត្រូវបន្តលេងឲ្យក្លឹបដើម River Plate រហូតទៅដល់ចប់ព្រឹត្តិការណ៍ Club World Cup ជាមុនសិន។
កីឡាករវ័យ១៧ឆ្នាំនេះបានបង្ហាញទំរង់ លេងយ៉ាងអស្ចារ្យ ពេលនៅជាមួយ នឹងឈុតធំរបស់ River Plate ហើយអាចថែមទាំងជាប៉ជម្រើសជាតិ ឈុតធំរបស់អាហ្សង់ទីនទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
