យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានឈានទៅដល់ការព្រមព្រៀង ក្នុងការចំណាយកញ្ចប់លុយ ប្រមាណជា១៥០លានផោន សម្រាប់កីឡាករ Florian Wirtz ពីក្លឹប Bayer Leverkusenដែលវាជាកំណត់ត្រាថ្មី របស់បាល់ទាត់អង់គ្លេស។
ប៉ុន្មានថ្ងៃចុងក្រោយនេះ Liverpool បានចាយពេល ដើម្បីតែការចរចាជាមួយនឹង Bayer Leverkusen ប៉ុណ្ណោះធ្វើយ៉ាងណាសម្រេច ឲ្យបានកុងត្រាផ្លូវការ ត្រៀមរដូវកាលថ្មី។
ជាលទ្ធផលកីឡាករអាល្លឺម៉ង់រូបនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Anfield ហើយសម្រាប់ការតេស្តសុខភាព និងចុះហត្ថលេខាជាផ្លូវការ។
គួរឲ្យដឹងដែរថាកុងត្រាកំណត់ត្រា របស់ Wirtzតម្លៃ១៥០លានផោននេះ បានបំបែកកំណត់ត្រា បាល់ទាត់របស់អង់គ្លេស ដែលធ្លាប់បានដោយកីឡាករ Moise Caicedo ដែលគ្រា នោះធ្លាប់បានផ្ទេរទៅ Chelsea ក្នុងតម្លៃខ្លួនប្រមាណជា១១៥លានផោន៕
ប្រែសម្រួល៖ស៊ុនលី
