កីឡា

ក្រុមអត្តពលិក កីឡាវាយសី ចំនួន ១១៩ នាក់ ចូលរួមការប្រកួតកីឡា សិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាករវាយសីចំនួន ១៤ រាជធានីខេត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” លើប្រភេទកីឡាវាយសី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់សហព័ន្ធកីឡាវាយសីកម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការ បច្ចេកទេស ជាមួយសហព័ន្ធ កីឡាវាយសីកម្ពុជា ។

គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាករ វាយសីមកពីរាជធានីខេត្តចំនួន ១៤ មានចំនួន ១៥៤ នាក់ ក្នុងនោះក្រុម កីឡាករ-កីឡាករចំនួន ១១៩ នាក់ និងគ្រូបង្វឹក ៣៥ នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ ។

ការប្រកួតខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើង ដើម្បីពងឹ្រងសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាករ និងស្វែងរកកីឡាករ-កីឡាករឆ្នើមវ័យក្មេងតទៅក្នុងការត្រៀមខ្លូន ចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិនានា ៕
ដោយ៖លី ភីលីព

Most Popular

To Top