កីឡា

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូក”ង” ទូកនាគ ទូកកានូ-ទូកកាយ៉ាក់ និងទូករ៉ូអ៊ីងជើងឯកថ្នាក់ជាតិ “ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី២ “នៅខេត្តស្វាយរៀង

ភ្នំពេញ៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូក”ង” ទូកនាគ ទូកកានូ-ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី២ ” ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់វិញ្ញាសាប្រកួតរួមមាន៖ទូកប្រពៃណី ប្រភេទទូក “ង” ខ្នាតអន្តរជាតិចំណុះ ២២ នាក់ (ទូកឈើ) លើវិញ្ញាសា ៨០០ ម៉ែត្រ ចំពោះក្រុមកីឡាករត្រូវមានចំនួន ២៤ នាក់ក្នុងនោះមានកីឡាករ ២ នាក់។ ទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគមានចំណុះ ១២ នាក់មាន ៤ វិញ្ញាសា គឺវិញ្ញាសា ៨០០ ម៉ែត្រ ចំណុះ ១២ នាក់ (បុរស និងនារី ) និងវិញ្ញាសា ២០០ ម៉ែត្រ ចំណុះ ១២ នាក់ (បុរស និងនារី )។

ចំណែកទូកផ្កាចារខ្នាតអន្តរជាតិគឺវិញ្ញាសា ២០០ ម៉ែត្រ ចំណុះ ៥ នាក់ (បុរស និងនារី ) និងទូកទូកកានូ និងទូករ៉ូអ៊ីងមានវិញ្ញាសា ២០០ ម៉ែត្រ C1 ចំណុះ ៥ នាក់ (បុរស និងនារី ) វិញ្ញាសា ២០០ ម៉ែត្រ K1 ចំណុះ ៥ នាក់ (បុរស និងនារី ) និងវិញ្ញាសា ៨០០ ម៉ែត្រ 1X ចំណុះ ៥ នាក់ (បុរស និងនារី )៕ដោយ៖លី ភីលីព

Most Popular

To Top