វែល៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា អ្នកគាំទ្របាល់ទាត់ម្នាក់ដែលបានធ្លាក់ពីជាន់លើនៃកីឡដ្ឋាន King Baudouin អំឡុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ការប្រកួតកីឡាកម្រិតពិភពលោក “World Cup” រវាងក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ។
សមាគមកីឡាបាល់ទាត់នៃប្រទេសវែលបាននិយាយថា បុរសដែលមិនបញ្ចេញឈ្មោះបានដឹងខ្លួន និងនិយាយបាន បន្ទាប់ពីឧប្បត្តិហេតុត្រូវបានរាយការណ៍ថា បានកើតឡើងក្នុងអំឡុងពេលពាក់កណ្តាលតង់ទី២ នៃការប្រកួតកាលពីថ្ងៃចន្ទនៅទីក្រុងព្រុចសែល។
សមាគមកីឡាបាល់ទាត់នៃប្រទេសវែល (FAW) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការប្រកួតដែលកីឡាករបែលហ្ស៊ិកបានឈ្នះក្នុងលទ្ធផល ៤-៣ ។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ្នកគាំទ្រម្នាក់បានស្លាប់បន្ទាប់ពីធ្លាក់ ពីលើជាន់លើទៅលើផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកីឡដ្ឋាន Munich ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League រវាងអេស្ប៉ាញ និងព័រទុយហ្គាល់៕
