យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានផ្នែក កីឡារបស់ក្លឹប Borussia Dortmund បានបង្ហើបថាក្លឹប នៅតែមានបំណងចង់ធ្វើការ ជាមួយនឹងកីឡាករ អង់គ្លេស Jadon Sancho សាជាថ្មីនៅរដូវក្តៅនេះ។
កីឡាករ Sancho ធ្លាប់បានបង្ហាញខ្លួន២លើក មកហើយជាមួយនឹងក្លឹបហើយ តែងតែបានធ្វើបានយ៉ាងល្អជានិច្ច ដូច្នេះការវិលត្រឡប់មកជាលើកទី៣នេះ គឺមិនមានការរារាំងខ្លាំង នោះឡើយ។
បច្ចុប្បន្ននៅតែមានឈ្មោះក្នុងកុងត្រា ជាកីឡាករ របស់ក្លឹបបិសាចក្រហម Man UTD ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ នៅមិនទាន់បញ្ចប់កុងត្រាខ្ចីជើង លេងជាមួយនឹង Chelsea នៅឡើយ។
យ៉ាងណាក្ទីទាំងកីឡាករនិងក្លឹប នឹងត្រូវសម្រេចចិត្តចុងក្រោយមួយថា គួរតែត្រូវបែកគ្នា ឬយ៉ាងណាខណៈដែល Chelsea ហាក់ដូចជាមិនសូវមានផែនការ ខ្លាំងចង់បាន Sancho ឡើយ៕
ប្រែសម្រួល៖ស៊ុនលី
