កីឡា

ក្រុមអត្តពលិក កីឡាចំបាប់ជិត ១០០ នាក់ ចូលរួមការប្រកួតកីឡា សិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាករចំបាប់ចំនួន ១១ រាជធានីខេត្តចូលរួមក្នុងព្រឹត្តិការណ៍ កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” លើប្រភេទកីឡាវាយសី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់ សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការ បច្ចេកទេស ជាមួយសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ក្រុមកីឡាករ-កីឡាការិនីចំបាប់មកពីរាជធានីខេត្តចំនួន ១១ មានចំនួនជិត ១០០ នាក់រួមមានខេតកណ្ដាល ខេតកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង មណ្ឌលគិរី និងភ្នំពេញ ។ ការប្រកួតខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើង ដើម្បីពងឹ្រងសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាករ និងស្វែងរកកីឡាករ-កីឡាករឆ្នើមវ័យក្មេងតទៅក្នុងការត្រៀមខ្លូន ចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិនានា ៕
ដោយ៖លី ភីលីព

Most Popular

To Top