ភ្នំពេញ៖ ខេត្តកណ្តាលដណ្តើមបានមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់អាគារប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ការប្រកួតរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយខេមរសហព័ន្ធកីឡាតេក្វាន់ដូ។

វិញ្ញាសាប្រយុទ្ធឯកត្តជនកុមារីប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ៖មេដាយមាសបានទៅលើកីឡាការិនី ហេង ម៉ាលីស ខេត្តកណ្តាល មេដាយប្រាក់បានទៅលើកីឡាការិនី ហេង គឹមឡេង ខេត្តបាត់ដំបង និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី សាន់ សុខឡូសា ខេត្តសៀមរាប និងកីឡាការិនី ឌីណា រស្មី ប៉ៃលិន។

វិញ្ញាសាមេគុនកុមារី ប្រយុទ្ធឯកត្តជនកុមារីប្រភេទទម្ងន់ក្រោម ៤៤ គីឡូក្រាម៖ មេដាយមាសបានទៅលើកីឡាការិនី សាន ដារានី ខេត្តស្ទឹងត្រែង មេដាយប្រាក់បានទៅលើកីឡាការិនី ហេង លីណា ខេត្តកណ្តាល និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ចាន់ ដារ៉ាចរិយា ខេត្តពោធិ៍សាត់ និងកីឡាការិនិ អ៊ិន កណិការ ខេត្តសៀមរាប។

ចំពោះវិញ្ញាសាប្រយុទ្ធឯកត្តជនកុមារាប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម៖ មេដាយមាសបានទៅលើកីឡាករ មាន លីម៉េង ខេត្តស្ទឹងត្រែង មេដាយប្រាក់បានទៅលើកីឡាករ អ៊ុល សិរីសុភា ខេត្តបាត់ដំបង និងមេដាយសំរិទ្ធបានទៅលើកីឡាករ វណ្ណារ៉ា សុខសិរី ខេត្តព្រៃវែង និងកីឡាករ ថាច វិរៈ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ លី ភលីព



