The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា លោក Gennaro Gattuso ត្រូវបានគេជឿជាក់ថា នឹងអាចមកជំនួសតំណែងគ្រូបង្វឹក ជម្រើសជាតិអ៊ីតាលីជំនួសឲ្យលោក Luciano Spalletti ។
ខណៈដែលក្រុមជម្រើសជាតិអ៊ីតាលី កំពុងលេងក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក World Cup នេះគ្រូបង្វឹកលោក Spalletti បានប្រកាសអំពីការចាកចេញរបស់ខ្លួន និងទុកឲ្យតំណែងនេះនៅទំនេរនៅឡើយ។
លោក Gattuso គឺជាបេក្ខភាព អទិភាពជាងគេសម្រាប់តំណែងនេះ។ការប្រកាសរបស់លោក Spalletti បានធ្វើឡើងតាំងពីមុនប្រកួត របស់អ៊ីតាលីប៉ះនឹងក្រុមជម្រើសជាតិ Moldova ម្ល៉េះដោយបដិសេធមិនព្រមបន្តការងារ នេះទៀតនោះទេ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះគេជឿជាក់ថា សហព័ន្ធបាល់ទាត់អ៊ីតាលីនឹងត្រៀមធ្វើការចរចា ដោយផ្ទាល់ជាមួយនឹងលោក Gattuso អំពីលទ្ធភាពក្នុងការ ទទួលយកកុងត្រានេះ ៕
ប្រែសម្រួល៖ស៊ុនលី
