The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Fabio Capello បានលើកទឹកចិត្តនិង បញ្ចុះបញ្ចូលឲ្យក្លឹប Juventus ក្នុងការពិចារណាទិញយកកីឡាករធ្លាក់ទំរង់ លេងម្នាក់របស់ក្លឹបMan UTD ។
កីឡាករខ្សែប្រយុទ្ធជួរមុខ Joshua Zirkzee អាចក្លាយទៅជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Juventus នេះបើយោងតាមការអះអាងរបស់លោក Capello ទោះបីជាមិនអាចលេងបានល្អ ពេលនៅអង់គ្លេសក្តី។
ខណៈដែលកីឡាករខ្សែប្រយុទ្ធ Dusan Vlahovic ត្រូវបានគេជឿជាក់ថា នឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ទៅហើយនោះក្លឹបចាំបាច់ត្រូវតែរកកីឡាករម្នាក់ មកត្រៀមជំនួសតំណែងនេះ។
លោក Capello លើកឡើងចំៗថា កន្លងមក Zirkzee ជាកីឡាករខ្លាំងធ្លាប់លេងនៅ Serie A ប៉ុន្តែបានធ្លាក់ជើងពេលទៅដល់ អង់គ្លេសដូច្នេះវាជាឳកាសយើង អាចមើលឃើញទំរង់ខ្លាំងរបស់គាត់ម្តងទៀតជាមួយនឹង Juventus៕
ប្រែសម្រួល៖ស៊ុនលី
