កីឡា

ខេត្តកណ្តាលដណ្តើមបាមមេដាយ ៤ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ខេត្តកណ្តាលដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ ការប្រកួតរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយខេមរសហព័ន្ធកីឡាតេក្វាន់ដូ។


ក្នុងឱកាសពិធីបិទប្រភេទកីឡាតេក្វាន់ដូ WT នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងគណៈកម្មការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៥ លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធកីឡាតេក្វាន់ដូតំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូនៅទីលានហ្វឹកហាត់អាគារប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។


លោក គង់ សក្ខិដា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ មានប្រតិភូគ្រូបង្វឹកចូលរួមចំនួន ៣០នាក់ កីឡាករ ៨០នាក់ និងកីឡាការិនី ៦០នាក់ សរុបចំនួន ១៧០នាក់ មកពីបណ្តារាជធានី-ខេត្តទំាង ១៥ ។

ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន និងគោរពតាមបទបញ្ជាប្រកួត ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។


ខេត្តព្រៃវែងដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធិ ២ គ្រឿង ខេត្តបាត់ដំបងដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធិ ២ គ្រឿង ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស ២ គ្រឿង ខេត្តកណ្តាលដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធិ ២ គ្រឿង ខេត្តប៉ៃលិនដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរឹទ្ធិ ២ គ្រឿង និងរាជធានីភ្នំពេញដណ្តើមបានមេដាយមាស ១ គ្រឿង៕

ដោយ៖លី ភីលីព

Most Popular

To Top