យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេដឹងថា បានចាប់ផ្តើមងាក មកចាប់ អារម្មណ៍និងចរចា ជាមួយនឹងខ្សែប្រយុទ្ធ Victor Osimhen ឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។
ប្រភពដដែលបានឲ្យដឹងទៀតថា ទំនាក់ទំនងរវាងក្លឹបជាមួយនឹង កីឡាករខ្សែប្រយុទ្ធ នេហ្ស៊េរីយ៉ារូបនេះ ចាប់ផ្តើមត្រឡប់មកវិញ ក្រោយពេលដែលមានដំណឹងថា ការចរចាគឺបានធ្វើឡើងរវាងតំណាងទាំងពីរ។
យ៉ាងណាក្តីដំណើរការចរចា ជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើម Viktor Gyokeres របស់ក្លឹប Sporting Lisbon ក៏នៅតែបន្តធ្វើឡើងនៅឡើយដែរ។
គួរឲ្យដឹងដែរថា Osimhen នឹងត្រឡប់មកក្លឹបចាស់ របស់ខ្លួនវិញនៅអ៊ីតាលី Napoli បន្ទាប់ពីបានលេងខ្ចីជើងឲ្យក្លឹប Galatasaray កាលពីរដូវកាលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
