យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្ស Barcelona និងប្រធានក្លឹប បានចាប់ផ្តើមធ្វើការចរចា និងជួបជាមួយនឹង ភ្នាក់ងារកីឡាករ Nico Williams ហើយនៅសប្តាហ៍នេះ។
ការចរចាដែលសង្ឃឹមថា នឹងអាចធ្វើឲ្យកុងត្រា របស់កីឡាករ Williams អាចផ្ទេរមកចូលរួមជាមួយនឹង Barcelona បាននៅរដូវកាលក្រោយ ដើម្បីចាប់ដៃគូ ជាមួយនឹងកីឡាករ Lamine Yamal ដែលជាដៃគូដ៏ខ្លាំងលេង នៅជម្រើសជាតិអេស្បាញផងនោះ។
បច្ចុប្បន្ន Williams វ័យ២២ឆ្នាំរូបនេះ កំពុងលេងឲ្យក្លឹប Athletic Club នៅឡើយហើយជឿជាក់ថា នឹងអាចផ្ទេរទៅចូលរួម Barcelona ក្នុងតម្លៃខ្លួន ប្រមាណជា៦២លានផោន នៅពេលទីផ្សារ ដោះដូររដូវក្តៅនេះ ៕
ប្រែសម្រួល៖ស៊ុនលី
