ភ្នំពេញ ៖រាជធានីភ្នំពេញដណ្តើមមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងលើប្រភេទកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការ បច្ចេកទេស ជាមួយសហព័ន្ធកីឡាចំបាប់កម្ពុជា ។

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោកព្រឹទ្ធាចារ្យ ស៊ឹម ទូច អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក វ៉ាត់ ចំរើន ក្លាយប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ផាត បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញជាកិត្តិយសចូលរួមពិធីបិទ លើប្រភេទកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី”។

រាជធានីភ្នំពេញដណ្តើមមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកណ្តាលដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកំពង់ឆ្នាំង ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកំពង់ចាមដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តតាកែវដណ្តើមមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តពោធិ៍សាតដណ្តើមមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

ក្រុមកីឡាករ-កីឡាការិនីចំបាប់មកពីរាជធានីខេត្តចំនួន ១១ មានចំនួនជិត ១០០ នាក់រួមមានខេតកណ្ដាល ខេតកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង មណ្ឌលគិរី និងភ្នំពេញ ។ ការប្រកួតខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើង ដើម្បីពងឹ្រងសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាករ និងស្វែងរកកីឡាករ-កីឡាករឆ្នើមវ័យក្មេងតទៅក្នុងការត្រៀមខ្លូន ចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិនានា ៕




