ភ្នំពេញ៖ ខេត្តកំពត គ្រងតំណែងជើងឯក បន្ទាប់ពីខេត្តនេះ ដណ្តើមបានមេដាយច្រើនជាងគេ លើប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍កីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ការប្រកួតរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការ បច្ចេកទេសជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រ ។

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះលោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ និងលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ខេត្តកំពត ដណ្តើមបានមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ៤ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តកំពង់ធំ ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង ខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

ចំណែកខេត្តស្វាយរៀង ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង រាជធានីភ្នំពេញ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តសៀមរាប ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង រីឯខេត្តបាត់ដំបង ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និង ៕
ដោយ៖លី ភីលីព


