AFC ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កំពុងប្រឈមមុខនឹងការរិះគន់ពីអ្នកគាំទ្រ បន្ទាប់ពីបានប្រកាសថា អារ៉ាប៊ីសាអូឌីត និងកាតានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជុំទី៤ នៃវគ្គជម្រុះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក ឆ្នាំ២០២៦ “World Cup 2026” ។
ជុំទី ៤ សម្រាប់ខែតុលាមានក្រុមចំនួន ៦៖ ម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត និងកាតា រួមជាមួយនឹង ឥណ្ឌូណេស៊ី អ៊ីរ៉ាក់ អូម៉ង់ និង UAE ដែលក្រុមទាំងអស់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ឬទី ៤ នៅវគ្គជម្រុះមុន។ ក្រុមទាំងនេះនឹងត្រូវបែងចែកជា ២ ពូល ដោយក្រុមកំពូលទាំង ២ រកបានសំបុត្រ World Cup ដោយផ្ទាល់។ ជើងឯករងទាំង ២ នឹងជួបគ្នាក្នុងវគ្គ Playoff ក្នុងផ្ទះ និងក្រៅដីក្នុងខែវិច្ឆិកា សម្រាប់កន្លែងមួយក្នុងវគ្គ Playoff អន្តរទ្វីបទល់នឹងក្រុមមកពីអាមេរិកខាងជើង កណ្តាល និងខាងត្បូង អាហ្វ្រិក និងអូសេអានី។
ពាក្យចចាមអារ៉ាមរបស់អារ៉ាប៊ីសាអូឌីត និងកាតាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមផ្សព្វផ្សាយរួចហើយ មុនពេលការប្រកាសជាផ្លូវការរបស់ AFC នៅថ្ងៃទី ១៣ ខែមិថុនា។ សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានដាក់ញត្តិកាលពីថ្ងៃទី ៧ខែមិថុនាទៅកាន់ FIFA និង AFC ដើម្បីស្វែងរកតម្លាភាពលើដំណើរការជ្រើសរើសម្ចាស់ផ្ទះ និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះ។ អ៊ីរ៉ាក់ និង UAE បានធ្វើតាមញត្តិស្រដៀងគ្នា ប៉ុន្តែការសម្រេចចិត្តនៅតែមិនផ្លាស់ប្តូរ។
ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការប្រកាសរបស់ AFC នៅលើបណ្តាញផ្សព្វផ្សាយ Facebook ការបង្ហោះនេះបានទទួលការឆ្លើយឆ្លងរាប់ពាន់ ដែលភាគច្រើនអវិជ្ជមាន។ មតិនានាបានចោទ AFC ពីការអនុគ្រោះ និងចោទសួរពីសុចរិតភាពនៃដំណើរការជ្រើសរើស៕
