កីឡា

Man UTD រកឃើញគោលដៅអ្នកចាំទីថ្មី សម្រាប់មកចូលរួមក្លឹបតែតម្លៃខ្លួន យ៉ាងហោចណាស់៤០លានអឺរ៉ូ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានកំណត់បានគោលដៅថ្មី មួយហើយជាអ្នកចាំទី ដែលកំពុងលេងនៅលីគអ៊ីតាលី។

កីឡាករ Marco Carnesecchi ដែលពេលនេះកំពុងលេងឲ្យក្លឹប Atalanta នឹងអាចក្លាយទៅជាគោលដៅ ដើម្បីជំនួសតំណែងរបស់អ្នក ចាំទី Onana ប៉ុន្តែយ៉ាងហោចណាស់ក៏នឹង អាចមានតម្លៃខ្លួនប្រមាណជា ៤០លានអឺរ៉ូនោះដែរ។

គួរឲ្យដឹងដែរថាថ្មីៗនេះក្លឹបបិសាចក្រហម Man UTD ពិតជាមានបំណង ក្នុងការលក់កីឡាករអ្នកចាំទី Onana ចេញពីក្លឹបខ្លាំងណាស់ប៉ុន្តែនៅពុំទាន់អាច កំណត់គោលដៅបាននៅឡើយ។

កីឡាករ Marco វ័យទើបតែ២៤ឆ្នាំរូបនេះ បានក្លាយទៅជាជម្រើសអទិភាព សម្រាប់ក្លឹបក្នុងការធ្វើការងារដោះដូរ នៅរដូវក្តៅនេះហើយបច្ចុប្បន្នគាត់ក៏កំពុងទទួលបានការកោះហៅ ចូលជម្រើសជាតិអ៊ីតាលីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top