កីឡា

AT Madrid នឹងងាកមកចរចា Robertson ប្រសិនបើបរាជ័យកីឡាករ Lucas Digne

RT News

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប AT Madrid បានកំណត់គោលដៅថ្មីរួច ទៅហើយប្រសិនបើមិនជោគជ័យ ក្នុងការនាំយកកីឡាករ Lucas Digne ពីក្លឹប Aston Villa ទេនោះ។

តាមប្រភពដដែលបាន ឲ្យដឹងដែរថាក្លឹប AT Madrid នឹងពិចារណាក្នុង ការចរចាកីឡាករ Andy Robertson ជំនួសឲ្យគោលដៅនេះ ទោះបីជាដឹងហើយថាក្លឹប Liverpool គ្មានផែនការ លក់កីឡាករស្កុតរូបនេះក្តី។

កីឡាករខ្សែការពារកណ្តាលរូបនេះ នៅសល់កុងត្រាមួយឆ្នាំទៀត ប៉ុណ្ណោះជាមួយនឹង Liverpool ហើយមិនទាន់បាន សម្រេចចិត្តបន្តកុងត្រា នៅឡើយទេ ខណៈដែលក្លឹបទើបតែបាត់បង់ Alexander Arnold ទៅឲ្យ Real Madrid ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top