កីឡា

លោកបណ្ឌិត មាស សារិន បន្តដឹកនាំប្រធាន ខណៈលោក ចាប រតនា ក្លាយជាអគ្គលេខាធិការ នៃសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៨

ភ្នំពេញ ៖ នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) សមាជិកប្រតិបត្តិអាណត្តិចាស់ ឆ្នាំ២០២០-២០២៤ បានសម្រេចបោះឆ្នោត ជ្រើសរើសលោកបណ្ឌិត មាស សារិន ឲ្យក្លាយប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា អាណត្តិថ្មី ២០២០-២០២៤ របស់សហព័ន្ធដដែល ខណៈលោក ចាប រតនា ក្លាយជាអគ្គលេខាធិការអាណត្តិថ្មីក្នុងមហាសន្តិបាត របស់សហព័ន្ធបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ ២០២៤-២០២៨ ។

ក្នុងឳកាសបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកប្រវតិបត្តិថ្មីចំនួន៤១ រូបរបស់សហព័ន្ធកីឡាសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជាអាណត្តិទី៥ ២០២៤-២០២៨ ដោយមានការអញ្ជើញ ចូលរួមជាសាក្សីពីសំណាក់លោក ងិន សុខបញ្ញា តំណាងឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ស៊ីយ៉ុន ស្ថាពរ អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនតំណែងឲ្យក្រសួងអប់រំ យុវជន និងកីឡា ។

លោកបណ្ឌិត មាស សារិន បានប្រសាសន៍ថា ត្រូវស្វែងរកសហការ និងជុំរុញលើកស្ទួយចលនាកីឡាទាញព្រ័ត្រ ឲ្យកាន់តែមាន ភាពរីកចម្រើន និងជឿនលឿនទាំងបរិមាណ និងគុណភាព ។ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា កំពុងតែខិតខំទំនាក់ទំនងគៀងគរ គ្រប់មធ្យោបាយ ដើម្បីស្វែងរកចំណូល បន្ថែមទៀត ក្នុងអាណត្តិទី៤ដូចខាងក្រោម៖សហប័ន្ធបានរៀបចំគម្រោងកម្មវិធី អភិវឌ្ឍកីឡាទាញដើម្បីលើកសំណើសុំថវិកា ចំណាយពីក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាក្រុមហ៊ុននានា ហើយអនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជំរុញស្វែងរកវិភាគទាន ពីគណៈកម្មការទ្រទ្រង់របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងការបង់ភាគទានពី ពីសមាគម-ក្លឹប កីឡាទាញព្រ័ត្រតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ។

ស្វែងរកក្រុមហ៊ុនជាដៃគូ ដើម្បីរៀបចំការងារទីផ្សារកីឡាបន្ថែមទៀត ហើយទំនាក់ទំនងល្អជាមួយសប្បរសជននានា ដើម្បីបង្កើនប្រភព ចំណូលបន្ថែមទៀត ។ មូលដ្ឋានចំណូល របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅមិនទាន់រឹងមាំប្រាកដប្រជានៅឡើយទេ ហើយការ គាំទ្រ ហិរញ្ញវត្ថុពីក្រសួងអប់រំយុវជន និងកីឡា បដិភាគចូលរួម នៅមានកម្រិត ។ ចំពោះកម្មវិធីការងារកីឡាភាគច្រើនម្ចាស់ជំនួយត្រូវការ -អន្តរជាតិ ដោយ ស្នើសុំទីតាំងតាមបណ្តារាជធានី ខេត្ត សម្រាប់ដាក់ តាំងផ្សព្វផ្សាយលក់ផលិតផលជាតិ ធ្វើការអន្តរាគមន៍ ពីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាផ្ទាល់ ទើបសម្រេចគម្រោងចំណាយរៀបចំ ការប្រកួតបាន១០០ភាគរយ និងបង្កើតមូលនិធីកីឡាទាញព្រ័ត្រ ព្រមទំាងបញ្ជូនក្នុងកម្មវិធីសិក្សាតាមសាលារៀនរដ្ឋ។

សម្រាប់សមាជិកថ្មីអាណត្តិថ្មីឆ្នាំ ២០២៤-២០២ ៨ចំនួន២៣ នាក់៖ លោកបណ្ឌិត មាស សារិន ប្រធាន លោក សាម៉ន បណ្ឌិត្យ លោក សុខ យ៉ានិមល លោក ឯម ហៀង លោក លី តេកហេង លោក ចាយ ស៊ីជឿន លោកស្រី ប្រាក់ សម្ជស្ស លោក មាស សារ៉េត លោក កែម ស៊ីហួត លោក វ៉ា គ្រី លោក ប្រាក់ សុជាតិ លោក អ៊ឹម បញ្ញាវុធ លោកបណ្ឌិត ហេ ផាន់នី លោក យៀប ច័ន្ទរិទ្ធិសិទ្ធិ លោក ពៅ វណ្ណ លោក ស្រេង សេង លោក នូវ ឬទ្ធី អនុប្រធាន។
ចំណែក លោក ចាប រតនា អគ្គលេខាធិការ កញ្ញា មាស តឿន កញ្ញា ងួន វត្តី លោក មាស ច័ន្ទវាសនា លោក គង់ សុភាព កញ្ញា គួយ ស៊ីឡេង លេខាធិការរង កញ្ញា សួង ចាន់តូរ៉ាទី អគ្គហេរញ្ញឹក កញ្ញា មាស ស្រីភាស់ កញ្ញា តាំង គឹមហៀង កញ្ញា ឯម សុវត្ថាវី អគ្គហេរញ្ញឹករង ព្រមទាំងសមាជិក១៣ រូបថែមទៀត៕

Most Popular

To Top