កីឡា

ក្រុមកីឡាករ- កីឡាការិនី កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ចូលរួមពិធីព្យុហយាត្រា សាមគ្គីភាព (Solidarity March)

ភ្នំពេញ៖ នា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមកីឡាករ-កីឡាការិនី កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា តេក្វាន់ដូ WT ហែលទឹក កាយសម្ព័ន្ធ ព្រមទំាងកីឡាផ្សេងទៀត បានចូលរួមក្នុងពិធីព្យុហយាត្រា សាមគ្គីភាព (Solidarity March) នៅមុខទីធ្លាសាល មហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រា ចេញដំណើរឆ្ពោះ ទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីបង្ហាញពីស្មារតី សាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខណ្ឌ ខឿនការពារជាតិ ប្រជាជនខ្មែរ ។

សកម្មភាពរបស់យុវជន យុវតីជាក្រុមក្រុមកីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា តេក្វាន់ដូ WT ហែលទឹក កាយសម្ព័ន្ធ ព្រមទំាងកីឡាផ្សេងទៀត បង្ហាញពីស្មារតីសាមគ្គីភាព របស់មហាជន និងយុវជនកម្ពុជាក្នុងការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ក្រោមទង់ជាតិតែមួយ និងដំណើររួមគ្នាតែមួយ ច្រៀងបទ “ដែនដីខ្មែរ” ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ដើរឆ្ពោះមកកាន់វិមានឯករាជ្យដែលជានិមិត្តរូបនៃភាពអង់អាចក្លាហាន ការពារទឹកដី និងក្តីស្រលាញ់ សម្រាប់មាតុភូមិកម្ពុជា នៃយើង នេះជាពេលវេលាដ៏កម្រ ។ យើងមានមោទនភាព ក្នុងការបង្កើតទំព័រ ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ក្នុងការរៀបចំ “ដំណើរថ្មើរជើង “Solidarity March” នាពេលនេះ ។

ក្រុមកីឡាករ-កីឡាការិនីកាយវប្បកម្ម និង លំហាត់ប្រាណកម្ពុជា ទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណ ដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែង តែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្ត ដល់ប្រជាជនខ្មែរគ្រប់រូប។ យើងខ្ញុំគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងបុព្វហេតុជាតិមាតុភូមិ៕

Most Popular

To Top