យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានធ្វើការសុំចរចាជាមួយនឹងកីឡាករ Mohammed Kudus ដែលបច្ចុប្បន្នកំពុងបំពេញ ការងារឲ្យក្លឹបញញួរធំ West Ham។
យ៉ាងណាក្ទី West Ham បានធ្វើការទាមទារតម្លៃខ្លួន របស់កីឡាកររូបនេះដល់ទៅ៦៥លានផោនហើយ Spurs ក៏បានបដិសេធទៅហើយដែរថា នឹងមិនអាចធ្វើបានតាមតម្លៃនេះទេ។
Spurs សង្ឃឹមថានឹងអាចចាប់ផ្តើមពង្រឹង ក្លឹបសម្រាប់ត្រៀម រដូវកាលក្រោយនិង ជាពិសេសការវិលត្រឡប់ទៅពានរង្វាន់ Champions League សាជាថ្មីក្រោយលើកពានរង្វាន់ Europa League៕
ប្រែសម្រួល៖ស៊ុនលី
