The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹក លោក Arne Slot បានដាក់ផែនការក្នុងការចំណាយ ដ៏ធំមួយសាជាថ្មី នៅរដូវក្តៅនេះនោះគឺជាកីឡាករ Alexander Isakដែលកំពុងលេងនៅ Newcastle។
ក្លឹបហង្សក្រហម Liverpool រដូវក្តៅនេះមានភាពមមាញឹកខ្លាំងណាស់ ក្នុងការចរចាកីឡាករចំណូលថ្មី ដោយក្នុងនោះសូម្បីតែកីឡាករ Jeremie Frimpong ក៏បានផ្ទេរមកចូលរួមក្លឹបពី Bayern Leverkusen រួចរាល់ហើយដែរ។
កីឡាករ Florian Wirtz ដែលជាកីឡាករតម្លៃខ្លួន បំបែកកំណត់ត្រា របសក្លឹបក៏នឹងមិនមានអ្វីប្រែប្រួលទេ ដែលត្រូវមកចូលរួមក្លឹប Liverpool ដូចគ្នា។
យ៉ាងណាក្តីសម្រាប់ Isak ឯនេះវិញក្លឹប Liverpool ត្រូវបានគេជឿជាក់ថា ត្រូវនឹងត្រូវចំណាយលុយ បំបែកកំណត់ត្រា សាជាថ្មីឬប្រមាណជា១០០លានផោនខណៈដែល Wirtz មានតម្លៃខ្លួនរហូតទៅដល់១៥០លានផោន៕
ប្រែសម្រួល៖ស៊ុនលី
