The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Nottingham Forest បានកំណត់ហើយថានឹងលក់កីឡាករ Hudson Odoi ចេញពីក្លឹបឡើយ ទោះបីជាមានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបជាច្រើនក្តីនៅពេលនេះ។
កីឡាករ Odoi ដែលបានចូលរួម Forest កាលពីឆ្នាំ២០២៣ពីក្លឹប Chelsea នោះបច្ចុប្បន្ននៅសេស សល់កុងត្រា តែមួយឆ្នាំទៀតប៉ុណ្ណោះ ។ ខ្សែប្រយុទ្ធស្លាបរូបនេះ បានបង្ហាញទំរង់លេងយ៉ាង អស្ចារ្យនារដវកាលកន្លងទៅនេះ។
កីឡាករអង់គ្លេសរូបនេះ បានជួយឲ្យ Nottingham Forest អាចឡើងទៅលេងពាន រង្វាន់អឺរ៉ុបសាជាថ្មី ក្រោយខកខានអស់ រយៈពេលជាង៣០ឆ្នាំ ដោយកីឡាករវ័យ២៤ឆ្នាំរូបនេះ អាចស៊ុតបាន៥គ្រាប់និង៣ ជួយមិត្តរយគ្រាប់បាល់ ក្នុងការបង្ហាញខ្លួនទាំង៣៦កាលពីរដូវកាលចុងក្រោយ។
បច្ចុប្បន្នកុងត្រា របស់គាត់កំពុងទាក់ទាញ ចំណាប់អារម្មណ៍របស់ ក្លឹបជាច្រើនរួមទាំង Man UTD និងក្លឹបជាច្រើននៅអ៊ីតាលីដូចជា Napoli និង AS Roma ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
