កីឡា

កីឡាករបាល់ទាត់ លំដាប់ពិភពលោក Cristiano Ronaldo ផ្ញើសារសន្តិភាព ទៅកាន់លោក Donald Trump

VN Express

កាណាដា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់លំដាប់ពិភពលោក ជនជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo បានផ្ញើសារសន្តិភាព ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងអាវ ដែលបានចុះហត្ថលេខា តាមរយៈប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ។

ក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការ នៅកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដាកាលពីថ្ងៃទី ១៦ ខែមិថុនា លោក Costa បានជូនលោក Trump ជាមួយនឹងអាវជម្រើសជាតិព័រទុយហ្គាល់ ដែលជានិមិត្តសញ្ញាលេខ ៧ របស់កីឡាករបាល់ទាត់ Ronaldo ។ អាវនេះមានសារសរសេរ ដោយដៃពីកំពូលតារាបាល់ទាត់ថា ទៅកាន់ប្រធានាធិបតី Donald J. Trump លេងដើម្បីសន្តិភាព ។

ESPN បានរាយការណ៍ឲ្យដឹងថា លោក Trump បានឆ្លើយតបជាវិជ្ជមាន ហើយបាននិយាយថា ខ្ញុំចូលចិត្តវា លេងដើម្បីសន្តិភាព ខណៈគាត់ញញឹម ថតរូប និងកាន់អាវនេះ ។ ប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែរយៈពេលខ្លីនៅ G7 ដោយបានជួបជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ មុនពេលត្រឡប់ទៅអាមេរិកវិញមួយថ្ងៃមុននេះ។

យោងតាម FIFA ថា លោក Trump ក៏មានបំណងចូលរួម ការប្រកួតក្នុងព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលកំពុងប្រព្រឹត្តទៅនៅអាមេរិកដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Ronaldo មិនបានចូលរួម ក្នុងការប្រកួតនេះទេ បើទោះបីជាប្រធាន FIFA លោក Gianni Infantino លើកទឹកចិត្តឲ្យក្លឹបនានាចុះហត្ថលេខា លើរូបគាត់សម្រាប់ឱកាសនេះក៏ដោយ។

Trump ធ្លាប់បានសួរអំពី Ronaldo ក្នុងជំនួបឆ្នាំ ២០១៨ ជាមួយប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa នៅសេតវិមានថា គេថា គាត់ជាកីឡាករដ៏អស្ចារ្យបំផុត ដូច្នេះប្រាប់ខ្ញុំតើគាត់ជាកីឡាករល្អប៉ុណ្ណា? តើអ្នកចាប់អារម្មណ៍ទេ? ចំណែកប្រធាន de Sousa បានឆ្លើយតបថា ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ គាត់ គឺជាកីឡាករដ៏ល្អបំផុតលើពិភពលោក។

Ronaldo បន្តកុងត្រាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr រហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៥។ ប្រសិនបើព័រទុយហ្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គាត់ត្រូវបានគេរំពឹងថា នឹងដឹកនាំក្រុមនៅ World Cup 2026 ធ្វើជាម្ចាស់ផ្ទះដោយប្រទេសកាណាដា អាមេរិក និងម៉ិកស៊ិក ហើយការបង្ហាញខ្លួនចុងក្រោយ របស់គាត់នៅអាមេរិក កាលខែសីហា ២០១៤ ៕

Most Popular

To Top