The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមខ្លួនរៀបចំក្នុង ការចរចាជាមួយនឹងកីឡាករ Roony Bardghji ដែលកំពុងលេងឲ្យក្លឹប FC Copenhagen ។
Barca បានធ្វើការទាក់ទងជាមួយ នឹងតារាឆ្នើមនេះបានដំបូងគេ ជាផ្លូវការប៉ុន្តែខណៈដែល Porto ក៏បានរៀបចំខ្លួនដើម្បីចរចា ជាមួយនឹងកីឡាករស៊ុយអែត នេះដូចគ្នាផងដែរ។
កាលពីឆ្នាំ២០២១កីឡាកររូបនេះ បានបង្ហាញខ្លួនឲ្យ ឈុតធំរបស់ក្លឹប FC Copenhagen ជាលើកដំបូងក្នុងវ័យ ទើបតែ១៦ឆ្នាំប៉ុណ្ណោះ ហើយលេងបានទាំងលីគ ក្នុងស្រុកនិងពាន Champions League ផងដែរ។
បច្ចុប្បន្នក្នុងវ័យ១៩ឆ្នាំ គាត់បានជួយក្លឹបលើក ពានដាណឺម៉ាក Danish Superliga ចំនួន៣ដងរួចមកហើយ និងពាន Danish Cup ចំនួន២ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
