យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងកីឡាករ Antoine Semenyo ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Bournemouth។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Spurs បានបង្ហាញសកម្មភាពមមាញឹកខ្លាំង ណាស់ចំពោះកិច្ចការងារ ដោះដូរកីឡាករថ្មី ជាពិសេសកីឡាករគោលដៅ នៅក្នុងលីគផ្ទាល់តែម្តង។
យ៉ាងណាក្តី Bournemouth ហាក់ដូចជាមិនមានបំណងចង់លក់ កីឡាករខ្សែប្រយុទ្ធស្លាបនេះប៉ុន្មានទេ ។ ទោះបីជាយ៉ាងណាក្តីក្លឹប បានដាក់តម្លៃខ្លួនសញ្ជាតិ ហ្គាណានេះ ប្រមាណជា៧០ លាផោនសម្រាប់ការចរចា៕
ប្រែសម្រួល៖ស៊ុនលី
