កីឡា

Fenerbahce ចាប់ផ្តើមទាក់ទងកីឡាករ Jadon Sancho សង្ឃឹមអាចមកធ្វើការ ជាមួយនឹងលោក Jose Mourinho

GOAL

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Fenerbahce ដែលបច្ចុប្បន្នកំពុងមានគ្រូបង្វឹកលោក Jose Mourinho ដឹកនាំនោះកំពុងទាក់ទងជាមួយនឹងកីឡាករ Jadon Sancho ហើយសង្ឃឹមថា កីឡាកររូបនេះ អាចមកលេងនៅតួគី។

កីឡាករអង់គ្លេសរូបនេះបានចំណាយ ពេលមួយរដូវកាលកន្លងមកក្នុង នាមជាកីឡាករលេងខ្ចីជើង ឲ្យក្លឹបតោខៀវ Chelsea ទាំងដែលកុងត្រារបស់ខ្លួននៅ Man UTD នៅសេសសល់ច្រើនទៀតក្តី។

យ៉ាងណាក្តីក្រោយបញ្ចប់រដូវកាល Chelsea បានត្រឹមលេខ៤ក្នុងកំពូល តារាងហើយមិនបានពិចារណា ក្នុងចរចាកុងត្រាថ្មី ជាមួយនឹង Sancho សូម្បីតែការបន្តកុងត្រាខ្ចីជើង ក្តីខណៈដែលក្លឹបដើម Man UTD ក៏មិនមានផែនការកីឡាករ នៅរដូវកាលក្រោយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top