កីឡា

ក្រុមយុវជនឃុំកោះចូរ៉ាម ប៉ះក្រុមយុវជនពុកឫស្សី នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡា បាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៥

ស្រុកខ្សាច់កណ្ដាល ៖ ការប្រកួតកីឡាបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៥ លើកទី៦ បានរកឃើញក្រុមជើងខ្លាំង ២ ក្រុមត្រូវឡើង វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនីមួយៗ បានយកឈ្នះលើគូប្រកួតរៀងៗខ្លួននាថ្ងៃទី១២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចំពោះការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី១២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ វិទ្យាល័យចំណេះដឹងទូទៅ និង បច្ចេកទេស ហ៊ុនសែន រ៉ូតា ក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាម បានយកឈ្នះលើ ក្រុមបាល់ទាត់ យុវជនព្រែកតាមាក់ ក្នុងលទ្ធផលបច្ចេកទេស ២ ល់នឹង ០ ខណៈក្រុមបាល់ទាត់ យុវជនពុកឫស្សី បានយកឈ្នះលើក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង ៤ ដោយសារការប៉េណាល់ទី ។

ដូច្នេះគណៈកម្មការរៀបចំការប្រកួតបានរកឃើញក្រុមជើងខ្លាំង ២ ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រហើយ ក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាម និងក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ ប្រកួតប្រជែងគ្នាគ្រងតំណែងជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៥ ខណៈក្រុមបាល់ទាត់ យុវជនព្រែកតាមាក់ប្រជែងក្រុមបាល់ទាត់ យុវជនពុកឫស្សី យកចំណាត់ថ្នាក់លេខ៣។ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។

បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុក បានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍន វិស័យកីឡា ជំរុញ និង លើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខ ផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាស សប្បាយរីករាយទៀតផង៕

Most Popular

To Top