កីឡា

ក្រុមអត្តពលិកហែលទឹកកម្ពុជា ៩ នាក់ចូលរួម “Southeast Asian Age Group Swimming Championships 2025” នៅសិង្ហបុរី

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះបានបញ្ជូនប្រតិភូ មន្ត្រីបច្ចេកទេសITO គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៩ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៧ ឆ្នាំ២០២៥ “Southeast Asian Age Group Swimming Championships 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី សហព័ន្ធខ្មែរកីឡាហែលទឹកចំនួន ៩ នាក់រួមមានលោក ហែម គីរី ប្រធានប្រតិភូ លោក នាង សូរិទ្ធិយ៉ា មន្ត្រីបច្ចេកទេស ITO លោក ចេង ពិរោទ គ្រូបង្វឹក កីឡាករ ហែម ថុនពុទ្ធាវង្ស ជាកីឡាករជម្រើសជាតិ កីឡាករ ណាំ ឧត្តមរតនៈ កីឡាករក្រុមថ្នាល កីឡាករ សុង វឌ្ឍនៈ កីឡាករក្រុមថ្នាល កីឡាការិនី សាវន សុផស្សា កីឡាការិនីក្រុមថ្នាល កីឡាការិនី វ៉ាន់អូស្ដិន អេឡិនកល្យាណណា កីឡាការិនីក្រុមថ្នាល និងកីឡាការិនី ឡាផ្លាណេតា កាឡាទេពីម៉ារ៉ាជីនីម៉ារី កីឡាការិនីសហព័ន្ធ៕

ដោយ៖ លី ភីលីព

Most Popular

To Top