ភ្នំពេញ៖ អតីតកីឡាករ-កីឡាការិនីការ៉ាតេ សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់នាពេលបច្ចុប្បន្ននេះរបស់ក្រសួងមហាផ្ទៃបានចេញដំណើរដើម្បីដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (The 21st World Pollice and Fire Games) លើកទី២១ ឆ្នាំ២០២៥ នៅទីក្រុង Birmingham រដ្ឋAlabama សហរដ្ឋអាមេរិក និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។

ការប្រកួតនេះមានកីឡាករ-កីឡាការិនីការ៉ាតេ មានកីឡាការិនី ២ នាក់ និងកីឡាករ ២ នាក់ និងគ្រូបង្វឹកម្នាក់សរុប ៥ នាក់ក្នុងនោះអ្នកគ្រូ ដឹកនាំ ជា ថារី កីឡាករ ឆេង ចន្ច័ដារ៉ារតនៈ កីឡាករ តក់ ពិចិត្រ កីឡាការិនី ស៊ីម ស្រីនីន និងកីឡាការិនី ផុន គិមស្រៀង។ កីឡាការិនី ផុន គិមស្រៀង ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម កីឡាការិនី ស៊ីម ស្រីនីន ប្រកួតលើវិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធក្រុម និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតលើវិញ្ញាសាសម្តែង ប្រយុទ្ធប្រភេទទម្ងន់ក្រោម៧០ គីឡូក្រាម និងកីឡាករ តក់ ពិចិត្រ ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៧៥ គីឡូក្រាម ។

ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ៩ប្រភេទកីឡាដូចជាកីឡាវាយសី កីឡាចំបាប់ កីឡា ជឺជិតស៊ូ កីឡាយូដូ កីឡាហែលទឹក កីឡា វាយកូនឃ្លីលើតុ កីឡាការ៉ាតេ កីឡា តេក្វាន់ដូWT និងកីឡាបាល់ទះ៕



ដោយ៖ លី ភីលីព
