កីឡា

Newcastle រងការបដិសេធ ខណៈព្យាយាមផ្តល់តម្លៃខ្លួន កីឡាករ Elanga ដល់ទៅ៤៥លានផោន ទៅហើយក្តី

RT News

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Newcastle បានត្រឹមការបដិសេធជាមួយនឹង សំណើរដែលខ្លួនបានផ្តល់ឲ្យទៅ Nottingham Forest ជាទឹកប្រាក់ប្រមាណជា៤៥លានផោន សម្រាប់ចរចាកីឡាករ Anthony Elanga។

Nottingham មិនត្រឹមតែប៉ុណ្ណោះក៏បានផ្ញើសារយ៉ាងច្បាស់ៗ និងជំហសាជាថ្មីថាកីឡាកររូបនេះគឺ មិនមានសម្រាប់លក់នោះទេ ហើយក៏គ្មានផែនការ លក់ខ្សែប្រយុទ្ធរូបនេះដែរ នៅរដូវកាលក្រោយ។

គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធស្លាប Elanga កាលពីរដូវកាលមុន បានស៊ុតបញ្ចូលទី៦គ្រាប់ និងជួយមិត្តរួមក្កលឹបរកបាន ១១គ្រាប់ ផងដែរសម្រាប់ក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top