កីឡា

Arsenal ចាយលុយត្រឹម១១ លានផោន ទិញបានខ្សែបម្រើម្នាក់ មកពី Brentford

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានព្រមព្រៀងក្នុងការផ្តល់កុងត្រាតម្លៃ ខ្លួនប្រមាណជា១១លានផោន ហើយទៅដល់កីឡាករ ខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Brentford។

កីឡាករ Christian Norgaard បានព្រមព្រៀងរួចរាល់ ជាមួយនឹងលក្ខខណ្ឌ ហើយក៏បានត្រៀម នឹងចុះកិច្ចសន្យា ជាផ្លូវការផងដែរ ដើម្បីមកទទួលយកតំណែងនេះ ខណៈដែលក្លឹបក៏ត្រូវបាត់បង់ កីឡាករ Thomas Partey ក្នុងពេលឆាប៉ៗនេះដែរ។

គួរឲ្យដឹងដែរថាក្លឹបត្រូវការ ចាំបាច់តំបន់បម្រើ ការពារ ដោយសារតែ Jorginho ទើបតែបានចាកចេញ មិនបានប៉ុន្មានខែផង ពេលនេះសូម្បីតែ Partey ក៏មិនព្រមបន្តកុងត្រាថ្មីនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top