ភ្នំពេញ ៖ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូ និងក្រុមកីឡាករ-កីឡាការិនី អន្តរជាតិមកពី ៦ ប្រទេសបានមកដល់ ប្រទេសកម្ពុជា អស់ហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា តេក្វាន់ដូ ITF ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ (The 2nd Southeast Asian Taekwondo Championships 2025 ) ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រៀបំឡើងដោយ សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា ។

គណៈប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសទំាងនេះ មានប្រមាណ១៨៤នាក់ ក្នុងនោះប្រតិភូ និងអត្តពលិកកម្ពុជា មានចំនួន៦៦នាក់ ។ ប្រទេស ដែលនឹងចូលរួមរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕






