The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាម្ចាស់ពានរង្វាន់ Champions League កាលពីឆ្នាំ២០២១កីឡាករ Timo Werner បានក្លាយទៅជាគោលដៅ នៃក្លឹបម្ចាស់ជើងឯករងលីគកំពូល អាមេរិក ឆ្នាំ២០២៤គឺក្លឹប New York Red Bulls។
ក្លឹបអាមេរិកមួយនេះ បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះនៅក្នុងរដូវក្តៅនេះ ខណៈដែលបច្ចុប្បន្នគាត់កំពុងបំពេញ ការងារឲ្យក្លឹប RB Leipzig នៅឡើយ។
កីឡាករវ័យ២៩ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញសមត្ថភាពឲ្យជម្រើស ជាតិអាល្លឺម៉ង់ផងដែរ ចំនួន៥៧ប្រកួតមកហើយនិងក៏កំពុង បំពេញឈ្មោះជាកីឡាករខ្ចីជើង ប្រមាណជា១៨ខែមកហើយឲ្យក្លឹបអង់គ្លេស Spurs ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
