កីឡា

លោក ហែម គីរី ៖លោក Kenneth Goh ជនជាតិសិង្ហបុរី ក្លាយជាប្រធានសហព័ន្ធកីឡា ក្នុងទឹកអាស៊ីអាគ្នេយ៍ថ្មី

សិង្ហបុរី ៖ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់តាមអនឡាញពីសិង្ហបុរី ឲ្យដឹងថា លោក Kenneth Goh ជនជាតិសិង្ហបុរី ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡា ក្នុងទឹកអាស៊ីអាគ្នេយ៍ថ្មី បន្ទាប់ពីលោកប្រធានបានស្នើសុំបញ្ចប់តួនាទីពីប្រធាន ។

លោកបានបន្តថា រូបលោកត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំ២០២៥ របស់សហព័ន្ធក្នុងទឹកអាស៊ីអាគ្នេយ៍។ លោក Jeffrey Leow បានស្នើសុំបញ្ចប់តួនាទីពីប្រធានសហព័ន្ធកីឡាក្នុងទឹកអាស៊ីអាគ្នេយ៍ និងបានតែងតាំង លោក Kenneth Goh ជនជាតិសិង្ហបុរី ជាប្រធានសហព័ន្ធថ្មី បន្ទាប់ពីលោកបានកាន់តួនាទីជាប្រធានសហព័ន្ធអស់រយៈពេល ១៥ឆ្នាំ។

លោក Kenneth Goh ជនជាតិសិង្ហបុរី ជាប្រធានសហព័ន្ធក្នុងទឹកអាស៊ីអាគ្នេយ៍ថ្មី បានឲ្យដឹងថា សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី នឹងត្រូវជ្រើសរើស នាពេលបន្ទាប់ទៀត ។ ពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៤ និងផែនការសកម្មភាពនៅឆ្នាំ២០២៥បន្តទៀត របស់សហព័ន្ធនីមួយៗ នៅតាមបណ្តាប្រទេស នៅក្នុងអាស៊ីអាគ្នេយ៍ ។ ពិនិត្យលើការស្នើសុំធ្វើជាម្ចាស់ផ្ទះ ការប្រកួតជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍ នាឆ្នាំបន្ទាប់ មានប្រទេសប្រ៊ុយណេ និងប្រទេសវៀតណាម ។

Most Popular

To Top