កីឡា

Spurs ពិចារណាកីឡាករវ័យក្មេង តម្លៃខ្លួន៤០លានផោន ពីក្លឹប Aston Villa

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Aston Villa បានបើកទ្វាក្នុងការស្តាប់ សំណើររបស់ក្លឹប Spurs ដែលមានបំណងចង់បានកីឡាករ Jacob Ramsey។

តាមផែនការ Aston Villa នឹងត្រូវតែទាញយកប្រាក់ចំណេញ​ចេញ ពីកីឡាករថ្នាលយុវជនរូបនេះ ​ខណៈដែលក្លឹបដល់ទៅ២ ដែលចង់បានកីឡាករ ក្នុងនោះមានទាំង Spurs និង West Ham ផងដែរ។

យ៉ាងណាក្តីតម្លៃខ្លួន របស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ មិនមកជាមួយនឹងតម្លៃទាបនោះទេ ពោលគឺប្រមាណជា៤០លានផោន ។កន្លងមកបង្ហាញខ្លួនបាន៩០ប្រកួត ឲ្យក្លឹប ចុងក្រោយនេះគាត់រកបានគ្រាប់ បាល់ដល់ទៅ១០គ្រាប់ និងជួយមិត្តរួមក្លឹប រកបាន១៦គ្រាប់ផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top