កីឡា

កម្ពុជា​ ដណ្តើមបានមេដាយ រហូតដល់ ៩០ គ្រឿង នៃការប្រកួត The 2nd Southeast Asian Taekwondo Championships 2025 នៅកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយរហូតដល់ ៩០ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ (The 2nd Southeast Asian Taekwondo Championships 2025 ) ដែលប្រព្រឹត្ត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រៀបំឡើងដោយសហព័ន្ធកីឡា តេក្វាន់ដូITF កម្ពុជា។

កម្ពុជាដណ្តើម បានមេដាយរហូតដល់ ៩០ គ្រឿង ក្នុងនោះមេដាយមាស ៤៨ គ្រឿង មេដាយប្រាក់ ៣៦ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង ម៉ាឡេស៊ី ដណ្តើមបានមេដាយរហូតដល់ ៥០ គ្រឿង ក្នុងនោះមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ១៧ គ្រឿង និងមេដាយសំរិទ្ធ ២២ គ្រឿង និងវៀតណាមដណ្តើមបានមេដាយរហូតដល់ ៣២ គ្រឿង មេដាយមាស ២ គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរិទ្ធ ២៥ គ្រឿង។
ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយ ១៦ គ្រឿង មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១៣ គ្រឿង សិង្ហបូរីដណ្តើម បានមេដាយ ៥ គ្រឿង មេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងឥណ្ឌូនេស៊ី ដណ្តើមបានមេដាយ ២ គ្រឿង មេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ មានប្រទេសចូលរួមចំនួន ៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម ។ ការប្រកួតនេះ មានសុទ្ធសឹងជាកីឡាករ-កីឡាការិនីលំដាប់កំពូល របស់ប្រទេសរៀងៗខ្លួន ខណៈកីឡាករកម្ពុជា ក៏ត្រូវបានជ្រើសរើសកីឡាករ-កីឡាការិនីខ្លាំងៗ និងកំពូលដូចគ្នា៕

Most Popular

To Top